អំពីស្នេហ៍9

ស្នេហ៍9 គឺជា​ឈ្មោះ​គម្រោង​ថ្មី​មួយ​ពី​អង្គការ BBC Media Action រួម​មាន​កម្មវិធី​ទូរទស្សន៍ វិទ្យុ និង​តាម​បណ្តាញ​អ៊ីនធឺណិត។ គ្រប់​យ៉ាង​គឺ​អំពី​អ្នក​ទាំង​អស់​គ្នា​ ប្រិយមិត្ត​យុវវ័យ​របស់​យើង។ ហើយ​ជា​ការ​ពិត​ វា​​និយាយ​​អំពី​ស្នេហា ជា​ប្រធាន​បទ​មួយ​ដែល​យើង​ដឹង​ថា​មាន​សារសំខាន់​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​ទាំង​អស់​គ្នា! កម្មវិធី​ និង​ការពិភាក្សា​ទាំង​ឡាយ​នឹង​ត្រូវ​បាន​ផលិត​ និង​ដឹក​នាំ​ដោយ​ក្រុម​យុវជន​របស់​យើង ដែល​និយាយ​ជាមួយ​អ្នក​ជា​លក្ខណៈ​មិត្តភក្តិ​អំពី​ជីវិត​របស់​អ្នក​ និង​ស្ថានភាព​ដែលអ្នក​ជួប​ប្រទះ​ជារៀង​រាល់​ថ្ងៃ ដែល​រួម​ផ្តោត​ជា​ពិសេស​ទៅ​លើ​សិទ្ធិ​ ​សុខភាព​ផ្លូវ​ភេទ​ និង​សុខភាព​បន្តពូជ។

កម្មវិធី​នេះ​នឹង​ផ្តល់​នូវ​ព័ត៌មាន​ត្រឹម​ត្រូវ​ ទាន់សម័យ​កាល និង​សមស្រប​ចំពោះ​យុវវ័យ​អំពី​សុខភាព​ផ្លូវ​ភេទ​ និង​សុខភាព​បន្តពូជ​ និង​ពិភាក្សា​ទៅ​លើ​ប្រធាន​បទ​មួយ​ចំនួន​ដូច​ជា​ការ​រួម​ភេទ​ដែល​មាន​សុវត្ថិភាព​ ជម្ងឺ​កាមរោគ និង​ជម្រើស​ដែល​ធ្វើ​ឲ្យ​មាន​សុខភាព​ល្អ។ វា​មាន​គោល​បំណង​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ចំណេះ​ដឹង​អំពី​សុខភាព​បន្តពូជ​របស់​អ្នក​ បង្កើន​នូវ​ការ​យល់​ដឹង​អំពីសិទ្ធិ​ និង​កាត់​បន្ថយ​នូវ​គ្រោះ​ថ្នាក់​ពី​ការ​ប្រព្រឹត្តផ្នែក​ផ្លូវ​ភេទ​ និង​ការ​បន្ត​ពូជ។ យើង​ចង់​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​កាន់​តែ​មាន​ទំនុក​ចិត្ត​ ​ក្នុង​ការ​ជជែក​អំពី​រឿង​រ៉ាវ​ទាំង​នេះ​ ជាមួយ​មិត្ត​ភ័ក្រ និង​ដៃគូ​ស្នេហា និង​លើក​ទឹកចិត្ត​អ្នក​ឲ្យ​ស្វែង​យល់​បន្ថែម​ទៀត​ ដូច្នេះ​អ្នក​អាច​ថែរក្សា​ខ្លួន​អ្នក និង​មនុស្ស​ដែល​អ្នក​ស្រឡាញ់។

ទម្រង់​ថ្មី​មួយ​សម្រាប់​គម្រោង​គឺ​រឿង​ភាគ​ទូរទស្សន៍​បែប​កំប្លែង​ ដែល​នឹង​នាំ​ត្រលប់​មក​វិញ​នូវ​តួ​អង្គ​ពី​រឿង​ភាគ​ឡូយ​9 រដូវ​កាល​ទី 3 ដែល​ពួក​គេ​បាន​បង្កើត​ហាង​បារ​​កាហ្វេ​មួយ​ និង​ទំនាក់​ទំនង​ដែល​ពួកគេ​មាន​ និង​បញ្ហា​ដែល​គេ​ជួប​ប្រទះ។ យើង​នឹង​មាន​ផងដែរ​នូវ​ការ​ពិភាក្សា​ បទ​ភ្លេង ភ្ញៀវ​កិត្តិយស​ពិសេស​ និង​តារា​ល្បី​ៗ នៅ​លើ​កម្ម​វិធី​ទូរទស្សន៍​ និង​ការ​ហៅ​ចូល​កម្មវិធី​វិទ្យុ និង​កម្ម​វិធី​ពិភាក្សា។ ជាការពិត​ គម្រោង​នេះ​នឹង​មិន​អាច​សម្រេច​ទៅ​បាន​ដោយ​គ្មាន​វេបសាយ និងទំព័រ​បណ្តាញ​សង្គម​ដ៏​សកម្ម​មួយ​ឡើយ​ ដូច្នេះ​យើង​នឹង​អាច​ឮ​ពី​អ្នក​ដោយ​ផ្ទាល់​ ហើយ​អ្នក​អាច​រួម​ចំណែក​ ចូល​រួម​ និង​ចែក​រំលែក​នូវ​បទពិសោធន៍​របស់​អ្នក​។ យើង​រី​ករាយ​ក្នុង​ការ​ទទួល​ព័ត៌មាន​ពី​អ្នក។

កម្មវិធី​ស្នេហ៍9​តាម​ទូរទស្សន៍​រដូវកាលទី2នឹង​ធ្វើ​ការ​ចាក់ផ្សាយ ​រៀងរាល់ថ្ងៃ សុក្រ វេលាម៉ោង 7 ល្ងាច ចាប់ពីថ្ងៃទី25 ​ខែ​កញ្ញា ឆ្នាំ​2015 តាមរយៈទូរទស្សន៍ MYTV និងធ្វើការចាក់ផ្សាយឡើងវិញរៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង 5 ល្ងាច។ តាមរយៈទូរទស្សន៍ CTN រៀងរាល់ថ្ងៃ ព្រហស្បតិ៍ វេលាម៉ោង 5:15 នាទីល្ងាច ចាប់ពីថ្ងៃទី 1 ខែតុលា នេះតទៅ។ កម្ម​វិធី​វិទ្យុ​ស្នេហ៍​9តាមវិទ្យុ ​ផ្សាយ​ផ្ទាល់​​រៀង​រាល់​ថ្ងៃ​អាទិត្យ​ ចាប់​ពីម៉ោង​ 10 ដល់​ម៉ោង​ 11 ព្រឹក​តាម​រយៈ​វិទ្យុ​ FM 103 MHz ។ សម្រាប់​ព័ត៌មាន​បន្ថែម​៖

សូម​ចូល​ទៅ​កាន់​ www.love9.com.kh និងទំព័រ Facebook៖ www.facebook.com/love9cambodia

កម្មវិធី​ស្នេហ៍9 ផលិត​ដោយ​អង្គការ​ BBC Media Action និង​ឧបត្ថម្ភ​ថវិកាដោយ មូលនិធិ​អង្គការ​សហប្រជាជាតិ​សម្រាប់​ប្រជា​ជន (UNFPA) និងទី​ភ្នាក់​ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ (USAID)។

…………………..

គហទំព័រនេះ នឹងមិនត្រូវបានធ្វើការចុះផ្សាយព័ត៌មាន ពីអង្គការ BBC Media Action ទៀតឡើយ ដោយសារតែគម្រោងរបស់យើង ត្រូវបានបញ្ចប់ទៅហើយ។ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះការចូលរួម និងការគំាទ្ររបស់អ្នក ជាមួយនឹងកម្មវិធី ស្នេហ៍៩ រហូតមក។

ឧបត្ថម្ភ​ថវិកា

ស្នេហ៍9 គឺជា​ឈ្មោះ​គម្រោង​ថ្មី​មួយ​ពី​អង្គការ BBC Media Action រួម​មាន​កម្មវិធី​ទូរទស្សន៍ វិទ្យុ និង​តាម​បណ្តាញ​អ៊ីនធឺណិត។ គ្រប់​យ៉ាង​គឺ​អំពី​អ្នក​ទាំង​អស់​គ្នា​ ប្រិយមិត្ត​យុវវ័យ​របស់​យើង។ ហើយ​ជា​ការ​ពិត​ វា​​និយាយ​​អំពី​ស្នេហា ជា​ប្រធាន​បទ​មួយ​ដែល​យើង​ដឹង​ថា​មាន​សារសំខាន់​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​ ទាំង​អស់​គ្នា! កម្មវិធី​ និង​ការពិភាក្សា​ទាំង​ឡាយ​នឹង​ត្រូវ​បាន​ផលិត​ និង​ដឹក​នាំ​ដោយ​ក្រុម​យុវជន​របស់​យើង ដែល​និយាយ​ជាមួយ​អ្នក​ជា​លក្ខណៈ​មិត្តភ័ក្រ​អំពី​ជីវិត​របស់​អ្នក​ និង​ស្ថានភាព​ដែលអ្នក​ជួប​ប្រទះ​ជារៀង​រាល់​ថ្ងៃ ដែល​រួម​ផ្តោត​ជា​ពិសេស​ទៅ​លើ​សិទ្ធិ​ ​សុខភាព​ផ្លូវ​ភេទ​ និង​សុខភាព​បន្តពូជ។

ស្វែងយល់បន្ថែម

ឧបត្ថម្ភ​ថវិកាដោយ

មូលនិធិ​អង្គការ​សហប្រជាជាតិ​សម្រាប់​ប្រជា​ជន (UNFPA) ​ និងទី​ភ្នាក់​ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ (USAID)។